ជាមួយនឹងបច្ចេកវិទ្យាកាន់តែជឿនលឿនឈានចូលមកដល់សត្សវតន៍ទី 21 នេះការដោះស្រាយសមីការគណិតវិទ្យាគឺមិនត្រឹមតែរហ័សថែមទាំងងាយស្រួលទៀតផង ។
ភ្ជាប់មកជាមួយនឹងកាមេរ៉ាបំពាក់ម៉ាស៊ីនគិតលេខ ( គណនា កាមេរ៉ា ឆ្លាត ) កម្មវិធី « PhotoMath » អាចឱ្យអ្នករាល់គ្នាធ្វើការស្កែនសមីការណាមួយនៅក្នុងសៀវភៅរឺក្រដាសលំហាត់នោះចម្លើយនឹងបង្ហាញជូនភ្លាមៗនៅលើអេក្រង់ទូរស័ព្ទរបស់អ្នក ។ វាមានលក្ខណៈស្រដៀងទៅនឹងការស្កែនបារកូដ ( កូដ ) តួយ៉ាងដូចជាបារកូដ បន្ទាត់ របស់កម្មវិធីជាដើមដែលប្រិយមិត្តអាច បន្ថែម ទៅគេបានដោយគ្រាន់តែស្កែនបារកូដរបស់ម្នាក់ទៀតជាការស្រេច ។
គូសបញ្ជាក់ថាក្រុមហ៊ុន MicroBLINK បានដាក់ដំណើរការកម្មវិធី « PhotoMath » នេះឡើងកាលពីសប្តាហ៍មុននាទីក្រុងឡុងដ៍ចក្រភពអង់គ្លេសហើយប្រិយមិត្ត ប្រព័ន្ធប្រតិបត្តិការ iOS ក៏អាចធ្វើការទាញយកកម្មវិធីនេះបាននៅក្នុង កម្មវិធីទីផ្សារ App Store នៃ កម្មវិធី iTunes ក៏ដូចជាប្រិយមិត្តដែលប្រើប្រាស់ ទូរស័ព្ទ បង្អួច ខណៈប្រព័ន្ធ ប្រព័ន្ធប្រតិបត្តិការ Android នឹងមានដាក់ឱ្យ ទាញយក នាពេលឆាប់ៗនេះ ។
ក្នុងនោះដែរខ្មែរឡូតសង្ឃឹមថាប្រិយមិត្តនឹងអាចប្រើប្រាស់វាឱ្យសមស្របទៅតាមកាលៈទេសៈដោយមិនពឹងផ្អែកទៅលើកម្មវិធីមួយនេះទាំងស្រុងតួយ៉ាងដូចជាប្រើប្រាស់វាសម្រាប់ផ្ទៀងមើលចម្លើយថាតើការគណនាដោយដៃរបស់អ្នកត្រឹមត្រូវដែររឺទេ ។
ភ្ជាប់មកជាមួយនឹងកាមេរ៉ាបំពាក់ម៉ាស៊ីនគិតលេខ (
គូសបញ្ជាក់ថាក្រុមហ៊ុន MicroBLINK បានដាក់ដំណើរការកម្មវិធី
ក្នុងនោះដែរខ្មែរឡូតសង្ឃឹមថាប្រិយមិត្តនឹងអាចប្រើប្រាស់វាឱ្យសមស្របទៅតាមកាលៈទេសៈដោយមិនពឹងផ្អែកទៅលើកម្មវិធីមួយនេះទាំងស្រុងតួយ៉ាងដូចជាប្រើប្រាស់វាសម្រាប់ផ្ទៀងមើលចម្លើយថាតើការគណនាដោយដៃរបស់អ្នកត្រឹមត្រូវដែររឺទេ