ត្រី ​នេះ​ជា​ប្រភេទ​ត្រី​ទឹក​សាប​ដែល​ធ្លាប់​សម្បូរ​នៅ​ក្នុង​បឹង​ទន្លេសាប​តែ​ ម្ដង​កាល​ពី​ជាង ១០​ឆ្នាំ​មុន ខណៈ​ដែល​បច្ចុប្បន្ន​រក​មក​ធ្វើ​ថ្នាំ​ស្ទើរ​គ្មាន​ទេ គឺ​លែង​ឃើញ ឬ​នេសាទ​បាន​តែ​ម្ដង ដោយ​សារ​សកម្មភាព​នេសាទ​​​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​។
វា​មាន​ប្រវែង​ដល់​ទៅ ៣៦​សង់ទីម៉ែត្រ​ឯណោះ។
ត្រី ​ប្រភេទ​នេះ ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​យក​មក​ប្រឡាក់​ហាល​រសជាតិ​ផ្អែម ទុក​អាំង​ទទួល​ទាន​ជាមួយ​បបរស បាយ ឬ​បាយ​ស្រូប​ទឹក​ជា​ដើម។ គុណវិបត្តិ​គឺ​ ត្រី​នេះ​សម្បូរ​ឆ្អឹង​ល្អិត​ស្មេរៗ​ជា​ច្រើន​នៅ​ក្នុង​សាច់ រហូត​ដល់​អ្នក​ទទួល​ទាន​ភាគ​ច្រើន​ស្លាក់​ឆ្អឹង។
ចម្លើយ​សម្រាប់​អត្ថបទ “ត្រី​ខ្មែរ​ដែល​ជិត​ផុត​ពូជ” គឺ​ត្រី​កាហោ/ក្បាល​ឡាន/គល់រាំង


តើ​ត្រី​នេះ​ជា​ត្រី​អ្វី?

ដោយ៖ សុផាត
ប្រភព៖ សៀវភៅ​ប្រភេទ​ទឹកសាប​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា