100 LIKES
14 COMMENTS
ពុធ ២១ ឧសភា, ២០១៤ ម៉ោង ១៣:៤៣
ពាក្យចាស់តែងពោលថា "អំពើអាក្រក់ ពិតជាមិនឈ្នះអំពើល្អឡើយ" ទីបំផុត ទេព បូព្រឹក្ស នៅតែអាចរក្សាភាពល្អស្អាតស្អំ ឲ្យខ្លួនឯងបាន ទោះបីជានាងជាក្មេងស្រីវ័យទើបតែ ២០ឆ្នាំក្ដី ។ នាងហាក់ប្រឹងប្រែង តតាំង ជាមួយអ្នកដែលត្រូវ ស៊ីសាច់ហូតឈាម មិនព្រមឲ្យនាង រស់នៅក្នុងភាពស្ងប់សុខឡើយ ។ រឿងដដែលៗពេក ទេព បូព្រឹក្ស ក៏បានប្រើប្រាស់បណ្ដាញ សង្គមហ្វេសប៊ុក ដើម្បីតបត ទៅអ្នកដែលប្រឆាំងនឹងនាង។
ទេព បូព្រឹក្ស បាននិយាយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាភាសាអង់គ្លេសយ៉ាងវែង និងបានប្រែសម្រួលជាភាសាខ្មែរថា "ផ្ញើរជូនចំពោះ អ្នកដែលមិនពេញខ្ញុំ (ទេព បូព្រឹក្ស) តើអ្នកទាំងអស់ ពិតជាអ្នកគាំទ្រ ដ៏ពិតប្រាកដរបស់នាង ស៊ីអិល(CL) នៃក្រុមចម្រៀង ដ៏ល្បីល្បាញ កូរ៉េ 2NE1 ? តើការតុបតែងខ្លួនរបស់នាង ស៊ីអិល ពិតជាឡូយមែនទេ ? តើអ្នកធ្លាប់ស្រមៃថា នឹងបានធ្វើខ្លួនដូចជា នាងស៊ីអិលថ្ងៃណាមួយ មិនខានឬអត់? សម្រាប់ខ្ញុំក៏ដូចគ្នា ខ្ញុំក៏ស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងបានលេងខ្លួន ដូចជានាង ស៊ីអិល ដែរ ព្រោះខ្ញុំក៏ជាអ្នកគាំទ្រនាងស៊ីអិល ហើយមិនមែនទើបតែពេលខ្ញុំក្លាយ ជាតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស ទេ គឺមុនពេលខ្ញុំចូលហង្សមាសទៅទៀត ខ្ញុំបានស្លៀកពាក់តាមនាងស៊ីអិល..!"។
ជាការពិតណាស់ តារាចម្រៀងជាច្រើន ក្នុងស្រុកខ្មែរ មិនទាន់មានអ្នករៀបចំស្ទីល តែងខ្លួនដូចតារាបរទេសឡើយ ក្នុងនោះក៏មាន ទេព បូព្រឹក្ស ម្នាក់ដែរ ។ នៅក្នុងសារដ៏វែង របស់តារាចម្រៀងវ័យក្មេង មានឈាមជ័រជាអ្នកសិល្បៈ ទេព បូព្រឹក្ស បានបន្តជាសំណួរសួរទៀតថា បើអ្នកមានស្ទីលរៀបចំផ្ទាល់ខ្លួន អ្នកណាមិនចង់ ? ហើយនាងនឹងព្យាយាមធ្វើវាឲ្យបានល្អបំផុត ។ ទេព បូព្រឹក្ស និយាយថា នាងគ្រាន់តែចង់ធ្វើតាមនាងស៊ីអិល ខ្លះៗប៉ុណ្ណោះ ។ សូម្បីតែនាង ស៊ីអិលខ្លួនឯង ចំឡងតាម នាង ឡេឌី ហ្គាហ្គា និង នាង ហ៊ីយូរី ដែលជាតារាចម្រៀងស្រី ល្បីរបស់កូរ៉េ ។ចុះនាងគ្រាន់តែចំឡងតិចតួច ពិតជាខុសដែរមែនទេ ?
ទេព បូព្រឹក បានសង្កត់ធ្ងន់ទៀតថា ចំណែកឯសក់ពណ៌របស់នាង មិនបានធ្វើតាមនាងស៊ីអិលទេ គ្រាន់តែចង់ធ្វើជាមនុស្ស ដែលលាបពណ៌ហ្នឹងមុនគេ ។ ទេព បូព្រឹក្ស ក៏ប្រាថ្នា នឹងបានស្លៀកសម្លៀកបំពាក់ មានតម្លៃថ្លៃៗ រាប់ពាន់ដុល្លារដូចនាង ស៊ីអិលដែរ ។ ទេព បូព្រឹក្ស ព្យាយាម មិនតបតជាមួយ ដែលមិនពេញចិត្តនឹង នាងណាស់ តែពាក្យសម្ដីរបស់ពួកគេខ្លះ មិនបានឲ្យតម្លៃមកលើរូបនាងទាល់តែសោះ ទើបនាង ព្យាយាមបកស្រាយ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកនេះ ។ ទោះបីជាយ៉ាងណា ទេព បូព្រឹក្ស នៅតែទទួលយកការិះគន់ ក្នុងន័យស្ថាបនា ព្រោះនាងមិនអាចមើលឃើញ ខ្លួនឯងអស់នោះទេ ។
បន្ទាប់ពីបកស្រាយ អស់ជិតមួយទំព័រ បានបង្ហាញថា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីក្មេងម្នាក់ មានចរិយាមាយាទល្អ ដែលមិន យកកំហឹង ទៅទល់នឹងកំហល់ ព្រោះកន្លងមកតារាចម្រៀងខ្លះ បើមានការិះគន់ធ្ងន់ៗ បែបនេះ ច្បាស់ជាតបតវិញ ចាស់ដៃ មិនទុកមុខទុកមាត់ឲ្យទេ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល
100 LIKES
14 COMMENTS
ពុធ ២១ ឧសភា, ២០១៤ ម៉ោង ១៣:៤៣
0 comments:
Post a Comment