កាលពីលើកមុន Khmer-note បានចុះផ្សាយរួចម្តងមក មាន មនុស្ស៧០នាក់ត្រូវត្រី Piranha ខាំ ហើយឥឡូវនេះមាន មនុស្សប្រមាណចំនួន១០នាក់បានរងរបួស ដោយសារតែ ត្រូវត្រី Piranhas នោះខាំទៀតហើយនៅទន្លេដដែល។ កាល ពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ នៅទន្លេ Parana ក្នុងទីក្រុង Rosario រដ្ឋ Santa Fe ប្រទេស Argentina ហើយមូលហេតុ បណ្តាលអោយមានការវាយប្រហារបែបនេះ គឺដោយសារតែជនរងគ្រោះចង់លំហែកាយងូត ទឹកលេង ព្រោះអាកាសធាតុក្តៅពេករហូតដល់៤១អង្សាសេ។ គួររំលឹកផងដែរថា កាលពីខែធ្នូ កន្លងទៅ នៅទន្លេ Parana មានមនុស្សប្រមាណ៧០នាក់បានរងរបួស ដោយសារតែត្រី Piranhas នេះខាំដូចគ្នា ដោយក្នុងនោះមានក្មេងស្រីអាយុ៧ឆ្នាំម្នាក់បានរងរបួសដាច់ម្រាមដៃ និងអ្នកលេងទឹកដ៏ទៃទៀតរងរបួសដាច់ប្រអប់ដៃ និងប្រអប់ជើងជាដើម។
Khmer-note
ប្រភពព័ត៌មាន:មនុស្ស១០នាក់រងរបួសធ្ងន់ ដោយសារត្រូវ ត្រី Piranhas ខាំ
0 Comments
Khmer-note
រូបតំណាង
រូបតំណាង
ប្រភពព័ត៌មាន:មនុស្ស១០នាក់រងរបួសធ្ងន់ ដោយសារត្រូវ ត្រី Piranhas ខាំ
សូមជួយផ្តល់មតិ និងចែករំលែក
Read more: http://www.rkdnews.com/archives/56237#ixzz30WlAiCb3
0 comments:
Post a Comment