មិត្តទាំងអស់គ្នាធ្លាប់ជួបបញ្ហានេះ ពេលដែលយើងចង់ទុកកុំព្យូទ័រឱ្យដំណើរការពេលចោលក្នុងពេលវេលាជាក់ លាក់មួយ ហើយចង់ឱ្យវាបិទម៉ាស៊ីនកុំព្យូទ័រក្រោយប្រតិបត្តិការរបស់យើងបាន បញ្ចប់ទេ។ ឩទាហរណ៍ៈ ដាក់ឱ្យកុំព្យូទ័រ Download កម្មវិធីចោលក្នុងរយះពេលមួយម៉ោងរួចយើងត្រូវការ ឱ្យវាបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ដោយសារយើងត្រូវការចេញទៅខាងក្រៅ ឬក៏សម្រាកជាដើម។ ថ្ងៃនេះ នឹងលើកយកវិធីសាស្រ្ត មួយយ៉ាងងាយស្រួលបំផុតក្នុងការកំណត់ឱ្យកុំព្យូទ័រ បិទដោយស្វ័យប្រវត្តិក្នុង Windows 7។ មុនដំបូងយើងត្រូវចូលទៅកាន់ៈ Start => វាយពាក្យ CMD ក្នុង Search box => បើកកម្មវិធី CMD.exe នោះ។
រួចវាយ Command : shutdown /s /t 3600 /f ពន្យល់ shutdown វាជាពាក្យបញ្ជាសម្រាប់បិទកុំព្យូទ័រ /s សម្រាប់បិទ Computer /t សម្រាប់កំណត់ពេលវេលា (3600ជាចំនួនពេលវេលាគិតជា វិនាទីដូច្នេះ 3600s = 1h) /f ធ្វើឱ្យការបិទកុំព្យូទ័ររបស់យើងទៅជា Force shutdown
លទ្ធផលៈ វានឹងចេញ Tool tip ប្រាប់យើងនៅលើ Taskb
0 comments:
Post a Comment