ស្វាយរៀង ៖ ជនសង្ស័យជា ក្រុមចោរប្លន់ បានចូលធ្វើ សកម្មភាព ចាក់សម្លាប់ជនរងគ្រោះម្នាក់ ជាមនុស្សគ ចំនួន១៦កាំបិត ខណៈជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះ រួចហើយពួកវា បានប្រមូលយក គ្រឿងអលង្កា និងលុយកាក់ មួយចំនួន រត់គេចខ្លួនបាត់។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ករណីចាក់សម្លាប់ និងកាំបិត ដើម្បីប្លន់យកគ្រឿងអលង្កា និងលុយកាក ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១២៖៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិព្រៃតាធិក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ សមត្ថកិច្ចមូលដ្ឋាន បានបន្តទៀតថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនោះមាន ឈ្មោះ ជី នី ភេទស្រី អាយុ២៦ឆាំ្ន (មនុស្សគ) ។ បើតាមសមត្ថកិច្ច បានបញ្ជាក់ទៀតថា ករណីប្លន់ខាងលើនេះ បានកើតឡើង ខណៈឪពុកម្តាយ របស់ជនរងគ្រោះ មិននៅផ្ទះ ហើយឲ្យជនរងគ្រោះ នៅចាំផ្ទះតែម្នាក់ឯង ។ សមត្ថកិច្ច បានបន្តទៀតថា ខណៈជនរងគ្រោះ នៅផ្ទះតែម្នាក់ឯងនោះ ស្រាប់តែដល់ ម៉ោងកើតហេតុ ក៏លេចមុខជនសង្ស័យ អាចមានគ្នាចាប់ពីពីរនាក់ បានចូលមកធ្វើ សកម្មភាពប្លន់ ដោយយកកាំបិតចាក់ ទៅលើជនរងគ្រោះ ចំនួន ១៦កាំបិត(ស្លាកស្នាមបន្សល់ ទុកនៅលើរាងកាយ ជនរងគ្រោះ)។ ក្រោយចាក់សម្លាប់រួចហើយ ក្រុមចោរទាំងនេះ បានប្រមូល យកគ្រឿងអលង្កា និងលុយរត់គេចខ្លួនបាត់។ ក្រោយកើតហេតុធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវ លើករណីនេះ។ ក្រោយការសួរនាំ សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមចោរបានប្លន់យកមាសចំនួន ១៥ជី និងប្រាក់ចំនួន 700.00 0រៀល ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច របស់ខេត្តស្វាយរៀង ទាំងកម្លាំង នគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ក្រុមចោរ ទាំងនេះ ៕ ផ្តល់សិទ្ធដោយ ដើមអម្ពិល
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment